ហ្វ្រេងហ្វឺតៈ ក្រុមអ្នកវិភាគថ្លែងថាធនាគារកណ្ដាលអឺរ៉ុប (ECB) នឹងប្រកាសពីវិធានការជំរុញសេដ្ឋកិច្ចដ៏ពិតប្រាកដមួយនៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅសប្ដាហ៍ក្រោយខណៈអតិផរណាតំបន់ចាយប្រាក់អឺរ៉ូបានត្រឡប់ទៅរកភាពអវិជ្ជមានហើយចក្ខុវិស័យសេដ្ឋកិច្ចបន្តមិនច្បាស់លាស់។
អ្នកឃ្លាំមើលធនាគារបានព្យាករថាបន្ទាប់ពីទីផ្សារហិរញ្ញវត្ថុដ៏អាប់អួលោក Mario Draghi ប្រធាន ECB នឹងប្រកាសគោលនយោបាយយ៉ាងក្លាហាននៅក្នុងកិច្ចប្រជុំពេលនេះ។
ការផ្លាស់ប្តូរទាំងនេះទំនងជានឹងដាក់បញ្ចូលការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតការកើនឡើងទំហំមូលបត្របំណុលដែលធនាគារទិញរាល់ខែស្ថិតក្រោមអ្វីដែលខ្លូនហៅថាការចាក់បញ្ចូលសាច់ប្រាក់ក្នុងទីផ្សារ និងការបន្តបន្ថែមវិធានការនេះឲ្យដល់ខែមីនាឆ្នាំ ២០១៧ ។
លោក Jonathan Loynes សេដ្ឋវិទូនៅក្រុមហ៊ុន Capital Economics ថ្លែងថា៖ «ECB បានផ្ដល់សញ្ញាការបន្ធូរបន្ថយបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុនៅក្នុងកិច្ចប្រជុំនៅពេលខាងមុខរបស់ខ្លួន»។
អ្នកជំនាញរូបនេះថ្លែងថា៖ «ខណៈវាស្ថិតក្រោមហានិភ័យនៅខែធ្នូការមិនពេញចិត្តផ្សេងទៀតដែលកំពុងធ្វើឲ្យខូចដល់ចក្ខុវិស័យសេដ្ឋកិច្ចគួរតែបញ្ចុះបញ្ចូលក្រុមប្រឹក្សាគ្រប់គ្រងបង្កើនពេលវេលា»។
ជាមួយនឹងការត្រឡប់មកវិញនៃអតិផរណាអវិជ្ជមាននៅក្នុងតំបន់អឺរ៉ូវាបានធ្លាក់ចុះដល់ -០,២ ភាគរយកាលពីខែកុម្ភៈជាលើកដំបូងនៅក្នុងរយៈពេល ៥ ខែហើយកំណើនតំបន់ចាយប្រាក់អឺរ៉ូមិនត្រូវបានរំពឹងថានឹងកើនឡើងនៅក្នុងពេលឆាប់ៗនេះទេដែលករណីសម្រាប់វិធានការជំរុញសេដ្ឋកិច្ចនៅពេលនេះគឺច្បាស់ណាស់នឹងត្រូវដាក់ចេញ។ នេះបើតាមលោក Holger Schmieding សេដ្ឋវិទូនៅធនាគារ Berenberg Bank។
លោកថ្លែងថា៖ «ដោយសារភាពមិនប្រាកដដែលកើនឡើងខ្ពស់អំពីសេដ្ឋកិច្ចពិភពលោកការកើនឡើងហានិភ័យនយោបាយក្នុងតំបន់អឺរ៉ុប និងការបារម្ភជាថ្មីអំពីស្ថានភាពប្រព័ន្ធធនាគារតំបន់អឺរ៉ុបការប្រែប្រួលហិរញ្ញវត្ថុទំនងជានឹងប៉ះពាល់ដល់ការផ្លាស់ប្តូរវិធានការជំរុញសេដ្ឋកិច្ចបច្ចុប្បន្នរបស់ ECB»៕ LA
ADS HERE !!!