ភ្នំពេញៈ កំណើនពីរខ្ទង់នៃការផ្ដល់កម្ចីនៅក្នុងប្រទេសកម្ពុជាបានបង្កើតឲ្យមានតម្រូវការទិន្នន័យកណ្ដាលរបស់ប្រវត្តិឥណទាន។ អ្នកយកសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ Cam McGrath បានជួបសម្ភាសន៍ជាមួយលោក លី ប៉ាស្កាល់ អគ្គនាយកការិយាល័យឥណទានកម្ពុជា (CBC) ដើម្បីពិភាក្សាពីតួនាទីរបស់ការិយាល័យឥណទាន និងរបៀបជួយដល់គ្រឹះស្ថានផ្ដល់កម្ចីក្នុងការគ្រប់គ្រងហានិភ័យ។
តើអ្វីជាតួនាទីរបស់ការិយាល័យឥណទាននេះហើយមានដំណើរការដូចម្ដេចដែរ?
ការិយាល័យឥណទាន (CBC) ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១២ ដូច្នេះនៅពេលនេះយើងកំពុងត្រៀមខ្លួនជាស្រេចនៅក្នុងឆ្នាំទី ៥ នៃប្រតិបត្តិការរបស់យើង។ ប្រតិកម្មតបដែលយើងបានទទួលរហូតមកដល់ពេលនេះគឺថាការិយាល័យឥណទានមានសារៈសំខាន់ត្រង់ថាវាជួយក្នុងការគ្រប់គ្រងហានិភ័យនៅក្នុងវិស័យធនាគារ និងកាត់បន្ថយចំនួនកម្ចីចម្រុះនៅក្នុងទីផ្សារនេះ។
តើកម្ចីពីគ្រឹះស្ថានផ្តល់កម្ចីចម្រុះជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាឬទេ?
នោះច្បាស់ណាស់គឺជាការបារម្ភដែលយើងបាននឹងកំពុងឮពីទីផ្សារនេះប៉ុន្តែនៅពេលយើងសម្លឹងមើលទៅក្នុងទិន្នន័យរបស់យើងនោះគឺមិនពិតទេ។ អ្វីដែលយើងដឹងគឺថាទាក់ទងនឹងកម្ចីសកម្មនៅក្នុងឧស្សាហកម្ម MFI មានគណនីជាមធ្យម ១,២ ក្នុងបុគ្គលម្នាក់តែប៉ុណ្ណោះ។ នេះមានន័យថាគណនីចំនួនកម្ចីចម្រុះនេះមិនខ្ពស់នោះទេ។ នៅពេលយើងសម្លឹងមើលភាពស្មោះត្រង់របស់អតិថិជន អតិថិជនធនាគារប្រហែលជា ៧៩ ភាគរយប៉ុណ្ណោះដែលប្រើប្រាស់គ្រឹះស្ថានមួយ។ ចំនួននោះកាត់បន្ថយហានិភ័យកម្ចីចម្រុះបានច្រើនហើយប្រជាជនកំពុងយកកម្ចីមួយទៅសងកម្ចីផ្សេងទៀត។ ដូច្នេះវាជារឿងបន្ទាប់បន្សំ និងមិនគំរាមកំហែងដល់ឧស្សាហកម្មនេះទេ។
ដោយសារតែមានការពង្រឹងលើការត្រួតពិនិត្យឥណទានកំពុងជំរុញឲ្យអតិថិជនទៅរកអ្នកចងការប្រាក់ក្រៅប្រព័ន្ធដូចជាអង្គការមិនមែនរដ្ឋាភិបាល (NGO) ជនបទដើម្បីស្វែងរកប្រាក់សងកម្ចីដែលបានជំពាក់ធនគារ និង MFI។ តើអ្នកយល់យ៉ាងណាដែរ?
សម្រាប់ពេលនេះ CBC មិនកំពុងមើលឃើញបញ្ហានោះទេ។ យើងមិនមានទិន្នន័យអំពី NGO ជនបទនោះទេដោយសារតែវាមិនចាំបាច់សម្រាប់ពួកគេក្នុងការចូលរួមជាមួយការិយាល័យឥណទាន។ ប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងព្រោះនៅពេលយើងសម្លឹងមើលកម្ចីដែល MFI ជាធម្មតាកំពុងតែផ្ដល់គឺយើងកំពុងនិយាយចំនួននៅក្រោម ៥០០ ដុល្លារអាមេរិក។ នេះជាអ្វី «ងាយស្រួល» ក្នុងការទទួលបានការយល់ដឹងឡើងវិញដែលប្រជាជននៅតាមតំបន់ជនបទជារឿយៗបញ្ជូនកូនៗរបស់ពួកគេទៅទីក្រុង និងប្រទេសផ្សេងទៀត និងអ្វីកើតឡើងគឺពួកគេបញ្ជូនប្រាក់ត្រឡប់មកឲ្យគ្រួសាររបស់ពួកគេវិញដើម្បីជួយពួកគេសងបំណុល។ ប៉ុន្តែនោះគឺជាអ្វីដែលមិនមាននរណាម្នាក់អាចមើលឃើញពិតប្រាកដដោយសារតែនៅពេលពួកគេទៅក្រៅប្រទេសពួកគេមិនត្រូវបានដាក់បញ្ចុលក្នុងទិន្នន័យរបស់យើងនោះទេ។
តើការិយាល័យឥណទាននេះគ្របដណ្ដប់លើទីផ្សារឥណទានច្រើនប៉ុនណា?
វាជាទំហំដ៏ធំមួយ។ ទាក់ទងនឹងគណនីឥណទានដ៏សកម្មយើងមានគណនី ២,៥ លានដែលរួមមាន ៦០ ម៉ឺននៅធនាគារ និង ១,៩ លាននៅ MFI។ ប៉ុន្តែប្រសិនបើយើងសម្លឹងមើលទាក់ទងនឹងកម្ចីសរុបនៅក្នុងទីផ្សារដែលមានចំនួន ១០ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុនសមាមាត្រត្រូវបានផ្លាស់ប្តូរទៅរកទីតាំងផ្សេងដែលមានន័យថា MFI បានបញ្ចេញប្រាក់ ៣ ពាន់លានដុល្លារអាមេរិកក្នុងប្រាក់ ១០ ពាន់លានដុល្លារអាមេរិក និង ៧ ពាន់លានដុល្លារអាមេរិកកំពុងចេញពីធនាគារ។ នោះមានន័យថា MFI មានចំនួនអតិថិជនសកម្មច្រើនជាងគេប៉ុន្តែចំនួនកម្ចីដែលពួកគេបានចេញគឺកាន់តែទាបបើធៀបនឹងធនាគារ។ ធនាគារមានចំនួនអតិថិជនសកម្មកាន់តែតិចប៉ុន្តែពួកគេមានចំនួនកម្ចីច្រើន។ ចំនួន ១០ ពាន់លានដុល្លារអាមេរិកគឺជាចំនួនកម្ចីពិតប្រាកដដែលធនាគារ និង MFI បានបញ្ចេញលើទីផ្សារហើយគ្រឹះស្ថាននីមួយៗត្រូវបានដាក់អមដោយរបាយការណ៍ឥណទានដូចដែលបទប្បញ្ញត្តិធនាគារកណ្ដាលចែងថាសម្រាប់កម្ចីណាមួយដែលចេញពីគ្រឹះស្ថានហិរញ្ញវត្ថុត្រូវទាមទារក្នុងការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុជាមុន។
តើកំណើនដ៏ធំរបស់សេវាហិរញ្ញវត្ថុជួល (financial leasing) កំពុងបង្កើនតម្រូវការសម្រាប់របាយការណ៍ឥណទានអតិថិជនឬ?
ក្រុមហ៊ុនជួលទាំងនេះមួយចំនួនមិនត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយធនាគារកណ្ដាលនោះទេដូច្នេះតាមរយៈគោលការណ៍នេះពួកគេមិនត្រូវបានកត់ត្រាដោយ CBC នោះទេ។ ប៉ុន្តែវាមានសារៈសំខាន់ដែលគ្រឹះស្ថានទាំងនោះបន្តក្នុងការសម្លឹងមើលសមត្ថភាពកម្ចីឥណទានព្រោះនៅពេលអ្នកប្រមូលកម្ចីផ្សេងៗគ្នាដែលអ្នកចាំបាច់ត្រូវសងជារៀងរាល់ខែអ្នកគិតថា «មិនអីទេវាគ្រាន់តែ ១០ ដុល្លារអាមេរិកប៉ុណ្ណោះ»។ ប៉ុន្តែបើគិតឲ្យបានល្អិតល្អន់ជាមួយនឹងសេវានេះវាកើនឡើងលឿនណាស់។ ក្រុមហ៊ុន និងគ្រឹះស្ថានជាច្រើនចាំបាច់ត្រូវជួយតាមរយៈការត្រួតពិនិត្យថាប្រជាជនមានសមត្ថភាពក្នុងការសងប្រាក់កម្ចីជារៀងរាល់ខែឬទេ ។ ប៉ុន្តែខ្ញុំគិតថាវាស្ថិតក្នុងការចាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពិនិត្យមើលថាតើមនុស្សនេះអាចសងប្រាក់បានឬអត់។
ADS HERE !!!